ការបង្កើត ITune​ account

មានអ្នកប្រើ IDevices ជាច្រើនដែលចង់ Download កម្មវិធីឬក៏ Games ជាច្រើនដែលមាននៅក្នុង AppStore  ប៉ុន្តែពួកគេមិនអាចធ្វើបានដោយសារតែគ្មាន ITune​ account។


1/ ឥឡូវខ្ញុំនឹងបង្ហាញពីការបង្កើត ITune​ account៖ ដំបូងចូរបើកកម្មវិធី ITune ព្រមទាំង Connect ប្រើ Internet ផង ) រួចចុចទៅលើពាក្យ ITune Storeដែលនៅខាងឆ្វេងដៃ ) រួចចុចពាក្យ​ AppStore ដែលនៅខាងលើ ) រួចចុច App ដូចសញ្ញាព្រួញដែលខ្ញុំបានបង្ហាញនៅខាងស្តាំ នៅពេលនោះ ITune​ នឹងចេញ Box មួយដូចរូបខាងក្រោម បន្ទាប់មកសូមចុចលើពាក្យ Create Apple ID ។


2/ បន្ទាប់កមកត្រូវយកពាក្យ Change Country ហើយយកពាក្យ United State រួចចុចពាក្យ Continue ។



3/ បន្ទាប់មកសូមធីក ( ធ្វើតាមដូចរូបខាងក្រោម ) ហើយចុចពាក្យ Agree ។


4/ សូមបំពេញនូវ Box ទាំងអស់អោយបានត្រឹមត្រូវ ហើយចុចពាក្យ Continue នៅខាងក្រោមស្តាំ។


ចំណាំ
-សូមបំពេញនូវ Email របស់យើង ព្រោះ Apple នឹងផ្ញើរ Mail អោយយើង Verification    ពេលដែលយើងបង្កើតហើយ។
-មួយទៀតយើងត្រូវមាន Email ថ្មីមួយទៀតសំរាប់បំពេញនៅក្នុង Optional Rescue Email ។
-ហើយត្រង់ Password Box ត្រូវបំពេញ 8 តួរឡើងដោយមានទាំងលេខ អក្សរតូច និង​អក្សរធំ ( EX: Ilongyos99 )


5/ បន្ទាប់មកយកសូមពាក្យ None រួចបំពេញនូវ Box ទាំងនោះ រួចចុចពាក្យ Create ។


ចំណាំ
- ត្រង់​​ Box Street & Address ដាក់ពាក្យអីក៏បាន (​  EX: 72 )
- ត្រង់ Box State សរសេរ ពាក្យ New York និងយក​ NY
- ត្រង់ Postal Code ដាក់លេខអីក៏បាន ប៉ុន្តែត្រូវដាក់លេខត្រឹម 5 ខ្ទង់ប៉ុណ្ណោះ (​ EX: 10012 )
ត្រង់ Phone Number Box ទី1 ត្រូវដាក់លេខតែ 3 ខ្ទង់ទេដាក់លេខអីក៏បាន តែផ្តើមដោយលេខ 1 ( EX: 121 )
ត្រង់ Phone Number Box ទី2 ត្រូវដាក់លេខតែ 7 ខ្ទង់ទេដាក់លេខអីក៏បាន ( EX: 1234567 )

បញ្ជាក់
លោកអ្នកអាចបំពេញតាមឧទាហរណ៍របស់ខ្ញុំក៏បាន ប៉ុន្តែនៅត្រង់ Box Phone ( ដែលត្រូវដាក់ចំនួនលេខ៧ខ្ទង់នឹង ) ត្រូវដាក់លេខផ្សេងពីខ្ញុំ ។

- Street: 72
- Address: 72
- City: New York
- State: NY
- Zip Code: 10012
- First Phone Box: 121
-​ Second Phone Box: ( ដាក់លេខអីក៏បាន៧ខ្ទង់ ) 


6/ ពេលបំពេញបានត្រឹមត្រូវហើយ Apple នឹងបង្ហាញដូចរូបខាងក្រោម ហើយតម្រូវអោយយើង បើក Email យើងដើម្បី Verification និងបំពេញនូវ ITune Account ដើម្បីបញ្ជាក់ថាយើងអាចប្រើប្រាស់ ID នោះបានហើយ ។


ចំណាំ
-មុននឹងបង្កើតត្រូវចូលទៅ Download App Free ណាមួយសិន ហើយបំពេញដូចដែលខ្ញុំបានប្រាប់នោះអ្នកចង់បង្កើតប៉ុន្មានក៏បានដែរ ។

No comments:

Post a Comment